ប្រទះឃើញសាកសពក្មេងប្រុសម្នាក់នៅក្នុងគម្ភព្រៃ អ្នកជំនាញសង្ស័យជាករណីចាប់ជំរិត

325

ភ្នំពេញ ៖  ប្រជាពលរដ្ឋបានប្រទះ ឃើញសាកសពក្មេងប្រុសម្នាក់ នៅក្នុងគម្ភព្រៃ ស្ថិតនៅក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២១ ។

សាកសពនេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាគឺជាកុមាររងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ ដោយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីក្មេងនេះបានបាត់ខ្លួន បន្ទាប់ពីបានទៅលេងទាត់បាល់ជាមួយមិត្តភក្កិ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីគំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការណីឃាតកម្មទៅលើកុមារនេះ។

Turbo tech solutions
HQP