រថយន្ដ​០២គ្រឿង ​បុកគ្នា​យ៉ាងពេញទំហឹងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ

81

ភ្នំពេញ​៖ រថយន្តចំនួន ០២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍​នេះ​ស្ថិត​តាមបណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​កែងនិង​ផ្លូវ​លេខ២១៤​ ក្នុងសង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​វេលាម៉ោង ​១០:៥៥នាទីយប់​ថ្ងៃ សុក្រ ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២១។

ម្ចាស់រថយន្តទាំង ០២ គ្រឿងនេះមិនបានស្គាល់អត្តសញ្ញានោះទេ បានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោលទាំងអស់បន្សល់ទុកតែរថយន្ដនៅកន្លែងកើតហេតុ ។

យោងតាមប្រភពនៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុនពេលកេីត​ហេតុមានរថយន្ដ​ម៉ាក (ISUZU PAJARO ) ពណ៍ទឹកប្រាក់​មួយ​គ្រឿង​ពាក់ស្លាកលេខ​ ភ្នំពេញ​ 2P-7958 បេីកបរទិសដៅពីត្បូងទៅជេីង​មក​ដល់​ផ្លូវ​បំបែក​ជា​បួន​ដោយបំណងបត់ឆ្វេងទៅ​ផ្លូវ​លេខ​២១៤​ស្រាប់តែមានរថយន្ដ​ម៉ាក​ ( ISUZU PAJERO ) ព័ណត្រេអ៉ី​ពាក់ស្លាកលេខ​ (ខេមរៈភូមិន្ទ )​ 2.6327 បេីកបរទិសដៅ​ពី​ជើង​ទៅ​ត្បូងតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​​ក៏បានបុកគ្នាពេញ​ទំហឹង​បណ្ដាលឲ្យ​រងការខូច​ខាតយ៉ាងដំណំទាំង​សងខាង​។ ចំពោះហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកេីតហេតុភ្លាមៗសមត្ថកិច្ច​មូលរដ្ឋានចុះមកដល់ទីតាំង​កន្លែងកើត​ហេតុ​ បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែកចរាចរណ៍​ផ្លូវគោករបស់ស្នងការរាជធានីភ្នំពេញមកធ្វើ​ការ​វាស់វែង​រួច​យករថយន្ដទាំងពីរទៅរក្សាទុក ដើម្បីរងចាំ​ភាគី​ទាំង​សង​ខាង​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

Turbo tech solutions