អគ្គនាយកស៊ីម៉ាក់​៖​ មានករណីផ្ទុះគ្រាប់ឡង់​ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ បណ្តាឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់​នាក់​

68

ភ្នំពេញ​៖​ នេះបេី​តាមការបញ្ជាក់ពី​លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)​ បានឱ្យដឹង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែតុលា​​ ឆ្នាំ២០២១នេះថា៖​​ មានករណីផ្ទុះគ្រាប់ឡង់​ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ បណ្តាឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់​នាក់​ នៅពេលទៅឃ្វាលគោប្រទះឃេីញគ្រាប់ហេីយនាំគ្នាវាយគ្រាប់នោះ​ កាលពីថ្ងៃទី០៨​ ខែតុលា​ម្សិលមិញនេះ​​ នៅត្រង់​ចំណុច​ឃុំសាលាវិស័យ​ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោកអគ្គនាយកស៉ីម៉ាក់​ ក៏សូមចូលរួមមរណៈទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តសពបានទៅទីឋានបរមសុខ។

ជាមួយគ្នានោះ​ លោក​ ហេង​ រតនា​ សូមបន្តអំពាវនាវក្មួយៗ​ ពូមីងលោកតាយាយទាំងអស់មេត្តាជួយបន្តផ្សព្វផ្សាយនិងអប់រំកូនចៅអំពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ ករណីជួបប្រទះសូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌនិងត្រូវរាយការណ៍មកកំលាំងសុីម៉ាក់​ ឬកំលាំងនគរបាលប៉ុស្ត​ឬអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្បែរបំផុត​ ដេីម្បីកំលាំងសុីម៉ាក់ប្រមូលកំទេចចោលគ្រាប់សំណល់យុទ្ធភណ្ឌពីសង្គ្រាមទាំងនោះ។

Turbo tech solutions