ម៉ាសុីនត្រជាក់ហៀរទឹកខំឡើងជូត បែរជាឆ្លងឆក់ស្លាប់ភ្លាមៗនៅកន្លែង

65

ភ្នំពេញ ៖ បុរសជាបុគ្គលិកធនាគារម្នាក់ ត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ឃើញម៉ាសុីត្រជាក់បំពាក់នៅលើជាន់ទី១ ហៀរទឹក ខំឡើងជូតទឹក បែជាឆ្លងឆក់ស្លាប់ ក្រុមគ្រួសារបាត់យូរពេកទៅតាមហៅ បែប្រទះឃើញដេកស្លាប់បាត់ទៅហើយ នៅផ្ទះលេខ២៤សេ ផ្លូវបេតុងលេខ២ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។

សពជនរងគ្រោះឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានប្រពន្ធឈ្មោះ លី សុខគៀង អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅ ផ្ទះកើតហេតុខាងលើ និងមានផ្ទះមួយកន្លែងទៀត នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ក្បាលម៉ាសុីនត្រជាក់ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ មានហៀរទឹកកក្លាក់ មកលើឥដ្ឋ ឃើញដូច្នោះជនរងគ្រោះ ឡើងទៅជូត ដោយបាត់យូរពេកម្យ៉ាងដល់ម៉ោងហូបបាយផង ក្រុមគ្រួសារបាត់យូរពេកក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញដេកស្លាប់ទៅហើយ ។

តាមអ្វីដែលជាក់ស្តែង ទឹកដែលហូរចេញពីម៉ាសុីនត្រជាក់នោះ ឆ្លងចរន្តអគ្គិសនី ជាន់ប៉ះមិនបានទេ ឆក់ ទើបសន្និដ្ឋាន ជនរងគ្រោះឆ្លងចរន្តភ្លើងឆក់ស្លាប់។ក្រោយកើតហេតុករណីឆក់ចរន្តភ្លើងម៉ាសុីនត្រជាក់ស្លាប់ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ គ្រូពេទ្យយកសំណាកតេស្ត ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ ជាក់ស្តែងជនរងគ្រោះស្លាប់ដោយខ្លួនឯង ទើបសមត្ថកិច្ចធ្វើឯកសារ ប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះឯសង្កាត់កំបូល ខណ្ឌកំបូល៕

Turbo tech solutions