ឆ្លងចរន្តអគ្គិសនី​ បង្កជាអគ្គិភ័យ​ឆាបឆេះផ្ទះ​ មួយកន្លែង​ ក្នុងនោះបំផ្លាញសម្ភារៈមួយចំនួន​ នៅខណ្ឌដូនពេញ

58

ភ្នំពេញ ​ ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១៨និង៤០នាទីយប់ ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ២៣៧២​ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ​​​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ​ សួង​ សារ៉ូ​ ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ ជាមន្ត្រីចូលនិវត្ត​ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។    

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ​ ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រ x ១២ម៉ែត្រ​ ​ខូចខាតសម្ភារៈ​ ឆេះកុំព្យូទ័រ​ មួយគ្រឿង​ សម្ភារៈមួយចំនួន​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៤គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប​,​ រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ​ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៩និង០០នាទីយប់នាថ្ងៃដដែរ៕

Turbo tech solutions