កម្លាំងនគរបាល ចុះបង្ក្រាបក្មេងទំនើងដែលបានបង្កការអុកឡុកធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម នៅស្រុកសង្គមថ្មី

67

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយ លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី ដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី ឈានដល់ការឃាត់ខ្លួនមុខសញ្ញាបានចំនួន ០៦នាក់ បញ្ជូនទៅសាលាដំបូងខេត្ត​ ដែលក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពប្រើប្រាស់ដំបងឈើជ្រុង និងដៃវាយទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចទឹកធ្លាក់ក្បាលខ្លា ភ្នំត្បែងមួយ  ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ជនសង្ស័យទាំង ០៦នាក់រួមមាន ៖
១.ឈ្មោះ វៃ គង់ ហៅ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
២.ឈ្មោះ បេង វិច្ឆកា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ
៣.ឈ្មោះ ម៉ាន់ ខួច ហៅ ទើប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ
៤. ឈ្មោះ ស៊ូច ឡង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ
៥. ឈ្មោះ ក្រូច តក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
៦. ឈ្មោះ រិម សេក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ។
(ទាំង០៦នាក់ រស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ )។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕

Turbo tech solutions