សេចក្ដីជូនដំណឹង! រដ្ឋបាលខេត្តកំពត និងក្រុមបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ បើកបង្ហូរទឹកចេញពីអាងស្តុកទឹក ក្រោយទឹកកើនឡើងខ្លាំង សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់

61

កំពត៖ រដ្ឋបាលខេត្តកំពត និងក្រុមបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ បានជូនដំណឹងថា ការបើកបង្ហូរទឹកដោយសន្សឹមៗ នៅក្នុងអាងស្តុកទឹកវារីអគ្គិសនីកំចាយ បានធ្វើឡើងនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រោយស្ថានភាពទឹក មានការកើនឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពតធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើងដល់កំរិតត្រូវរំដោះទឹកចេញពីទំនប់។

ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃត្រង់នេះនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕

Turbo tech solutions