លោកគ្រូ​ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងដកហូតវត្ថុតាងសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

80

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។

បេី​តាមលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ​ខាងលេីនេះ​ កម្លាំងជំនាញ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​​ បានដកហូតសម្ភារមួយចំនួន​ ដែលសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែរឬទេ។

អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះការដកហូតសម្ភារមួយចំនួននេះ គឺត្រូវយកទៅធ្វើតេឡើងវិញ ដើម្បីបញ្ជាក់ថា មានប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាស់ឬទេ និងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕

Turbo tech solutions