អាជ្ញាធរជាតិអប្សរា ដកហូតដើមឈើដែលមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទប្រែរូប

62

សៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៧ដើម ដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទប្រែរូប។ ការងារនេះធ្វើឡើង ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទប្រែរូបផង។

ដើមឈើដែលបានកាត់ដកហូតរួមមាន ស្វាយចន្ទីងាប់៣ដើម អាកាស្យា១ដើម និងខ្ចាស់២ដើម។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែកចំនួន១១ដើមរួមមាន ចំបក់២ដើម ស្នួល១ដើម ក្រឡាញ់១ដើម អាទិត្យ១ដើម អាកាស្យា១ដើម ស្លែង១ដើម ព្រីង១ដើម ម្កាក់ព្រៃ១ដើម ចាមរី១ដើម និងសុឃ័រ១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី ៣៩មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Turbo tech solutions