ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួន ករណីលួចម៉ូតូប្រជាពលរដ្ឋ

66

ប៉ៃលិន៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង០៩ និង២០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងករណីបាត់ម៉ូតូ  ០១ករណី ស្ថិតនៅចំណុចបន្ទប់ជួលក្រោយសាលាប្រ៊ិក ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ពីឈ្មោះ ឡេង សុភា ភេទ​ប្រុស អាយុ​ ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda​ Zoomer-X សេរីឆ្នាំ២០១៩ ពណ៌ស​ លេខតួ៥១០៦៦០៦ លេខម៉ាស៊ីន ៥១០៦៦០៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488 ។

ក្រោយមកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីជួយស្រាវជ្រាវរកជនសង័្សយ លុះមកដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងម៉ូតូចំនួន ០១គ្រឿង ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ វិមុត សិរី ភេទប្រុស  អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស  អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ។ 

វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូម៉ាក Honda​ Zoomer-X សេរីឆ្នាំ២០១៩ ពណ៌ស ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ
-ទួលឡឺវុីសសម្រាប់កាច់សោរកម៉ូតូចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Turbo tech solutions