ផ្អើលទាំងយប់! ឡានតម្លៃខ្ទង់លានដុល្លាបើកមិនប្រយត្ន័រេចង្កូតមកទ្រូងផ្លូវ

76

ភ្នំពេញ ÷ រថយន្តម៉ាក Rolls Royec ស៊េរីទំនើបមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់រួចបន្តទៅបុ.កបង្គោលភ្លើង បាក់មួយដើមរាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជាប់គល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅចំនុចកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបម៉ាក RollsRoyce ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា MR.IDOL បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងលឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងខូចខាតទ្រូងផ្លូវ មួយកង់ និងបុកបង្គោលភ្លើងមួយដើមទៀត បាក់រាបដល់ដី ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏បានបើកទ្វារចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តបង្ក នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

Turbo tech solutions