ឡាន Rolls Royce ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់អតីតភរិយាលោកឌួង ឆាយ បើកបុកទ្រូងផ្លូវពេញទំហឹងខូចខាតយ៉ាងដំណំ

64

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ (កម្ពុជា Mr.iDol ) បុកទ្រូងផ្លូវពេញទំហឹងរងការខូចខាតបាក់ថ្មក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់និង បាក់ បង្កោលភ្លើងអស់មួយដើមដេកដួលទ្រេតតាមផ្លូវបង្កការកកស្ទះចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ ពុធទី១៣ខែតុលាឆ្នាំ២០២១ស្ថិតនៅផ្លូវសហព័ន្ធ រុស្ស៊ី ទល់មុខនឹងវិហារចិន ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌ស ពាក់ស្លាកលេខ(កម្ពុជា.MR.iDol) បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនរេចង្កូតពេញផ្លូវខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូត ទៅ បុកថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលថ្មក្បាលនាគពុះចែកទ្រូងផ្លូវបាក់ អស់មួយកង់និងបាក់បង្គោលភ្លើងដែកបំភ្លឺផ្លូវអស់មួយដើមបន្ថែមទៀត។ ចំណែករថយន្ត រងរការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងផ្ទុះពោងក្នុងរថយន្តទាំងសងខាង សំណាងមិន បង្កអោយមានអ្នករងរបួស។

ក្រោយពីកើតហេតុមានមនុស្សមួយក្រុមយករថយន្តម៉ាក តូយូតាវីហ្កោពណ៌ស មួយគ្រឿង ទៀតមកយកនារីរូបស្រស់ម្ចាស់រថយន្តRolls Royce ដឹករំដោះខ្លួនគេចចេញបាត់ពីកន្លែង កើតហេតុ បន្សល់ទុកតែរថយន្តនៅកន្លែង ។

តាមរយៈស្លាកលេខពិសេស ធ្វើឲ្យគេដឹងថា ឡានទំនើបមួយនេះជិះដោយអតីតភរិយារបស់ លោកឌួង ឆាយ។ បន្ទាប់មកទើបសមត្ថកិច្ចមូលដ្ឋាននរគបាលខណ្ឌសែនសុខនិងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងភ្នំពេញចុះវាស់វែងរួចក៏ស្ទូចរថយន្តស៊េរីទំនើបនោះយកទៅរក្សាទុកនៅការរិយាល័យ ចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ ប្រភព៖ ត្រយង

Turbo tech solutions