មន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយស្នងនគរបាលខេត្តកំពង់ស្ពឺ បង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀនចំនួន ០២នាក់

85

កំពង់ស្ពឺ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ០២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ ។

ប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីទាំង ០២នាក់ ខាងលើធ្វើឡើងនៅវេលាម៉ោង២៣នឹង១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយករងមន្ទីប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ស្ពឺ ស្ថិតក្រោមការសម្របស ម្រួ លនីតិវិធី ពី លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការនេះ កម្លាំងចម្រុះរកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ សង្ស័យថាគ្រឿងញៀន និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ដកហូត រថយន្ត មួយគ្រឿង ម៉ាក FORD EVE REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 ។

នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធ ក្នុងករណីជួញដូរគ្រឿងញៀនខាងលើត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច។

បច្ចុប្បន្នកន្លែងកើតហេតុត្រូវបានហ៊ុំព័ទ្ធដើម្បីបន្តនិតិវិធីហើយជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បី ចំណាត់ការបន្ដទៀត ៕​ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions