ឃាត់ខ្លួនអ្នកបើករថភ្លើងម្នាក់ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុករថយន្តមួយគ្រឿងបណ្តាលអោយបុរសម្នាក់បានស្លាប់ ក្នុងស្រុកព្រៃនប់

112

ព្រះសីហនុ : ទាក់ទងដល់គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្តនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បច្ចុប្បន្នសមត្ថកិច្ច ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានឃាត់ខ្លួនអ្នកបើកបររថភ្លើងជាបណ្តោះអាសន្ននាំមកសាកសួរតាមនិតិវិធី។

បើតាមសមត្ថកិច្ចប្រាប់ថា ក្រោយបុកប៉ះរថយន្តឆ្លងផ្លូវជាតិលេខ៤រួច រថភ្លើងបានបន្តដំណើរទៅដល់ស្ថានីយ៍វាលរេញ ទើបអាជ្ញាធរនិងសមត្ថកិច្ចឃាត់បាននៅស្ថានីយ៍រណបនោះ ។

សមត្ថកិច្ចបានបន្តទៀតថា ការឈានដល់ឃាត់ខ្លួនអ្នកបើកបររថភ្លើងជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវបន្ត រកដើមហេតុ រវាងអ្នកបើកបររថភ្លើងនិងអ្នកបើក បិទបារ៉ាសកន្លែងផ្លូវរថភ្លើងឆ្លងកាត់ ដោយសារថា ពេលរថភ្លើងបើកឆ្លងផ្លូវជាតិលេខ៤ មិនមានបិទបារ៉ាសទេ ។

សុំបញ្ជាក់ថា ហេតុការណ៍រថភ្លើងបុករថយន្ត កើតឡើង នៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនផ្សារវាលរេញ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយ អ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្តដឹកកម្មករម៉ាកសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4730 បច្ចុប្បន្នមានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅ៕

Turbo tech solutions