អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សីរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩

540

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សីរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងររីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។

យោងតាមលិខិតលេខ០២៥/២១ សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ មូលហេតុដែលនាំអោយផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សីរយៈពេល១៤ថ្ងៃ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួនបានឆ្លងវិរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារគួអោយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

Turbo tech solutions
HQP