រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវិត១៩ ទាំង២៥នាក់នេះ ត្រូវរាយការណ៍មកអជ្ញាធរជាបន្ទាន់

268

ភ្នំពេញ :នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំង២៥នាក់ដែលត្រូវបានធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គលព្រមទាំងត្រូវដាក់ខ្លួនអោយនៅដោយឡែករយៈពេល 14ថ្ងៃ។

ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង 3កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Turbo tech solutions
HQP