ឆ្លងចរន្តអគ្គិសនី​ បណ្ដាលឲឆេះរថយន្តចំនួន​ ០១គ្រឿង​ ដែលចតទុកក្នុងឃ្លាំងស័ង្គសីអស់ទាំងស្រុង នៅខណ្ឌដង្កោ

104

ភ្នំពេញ៖​ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង​ ១និង៣០នាទី យប់រំលងអាធ្រាត​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងស័ង្គសី តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញរថយន្ត ចំនួន​ ១គ្រឿង​។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​ ហើយក្នុងហេតុការណ៍មួយនេះដែរ បណ្តាលឲ្យឆាបឆេះដែកស័ង្កសី​ ខូចខាត​រថយន្ត​ ម៉ាកតូយ៉ូតា​ ១២កៅអី​ ចំនួន​ ១​គ្រឿង​ ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន បញ្ជាក់ថា ​សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១និង៥០នាទីយប់រំលងអាធ្រាត​​នាថ្ងៃដដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions