កម្លាំង​សមត្ថកិច្ច​ថៃ​បញ្ជូន​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ ខុសច្បាប់​ចំនួន​២០​នាក់​ មកតាម​ច្រក​អូរ​បី​ជាន់​វិញ

144

បន្ទាយ​មាន​ជ័យ​៖​ ក្រោយ​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​សំរុក​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួន​បញ្ជូន​មក​ខ្មែរ​វិញ​ជា​បន្តបន្ទាប់​ដែល​ទាំងនេះ​ ក៏​ដោយសារ​តែ​កត្តា​ចាញ់បោក​ការ​ឃោសនា​អូស​ទាញ​របស់​មេ​ខ្ស​ល់​ ។​ មួយវិញទៀត​ខាង​សម​ត្ថិ​ច្ច​កម្ពុជា​ ក៏​មាន​វិធានការ​រឹត​បន្តឹង​ក្នុង​ការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ នេះ​ផង​ដែរ​ តែ​ទោះជា​យ៉ាងណា​ក៏​នូវ​មានការ​ឆក​ល្វែង​ផង​ដែរ​ ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​កម្ពុជា​ក៏​បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្លួន​និង​បាន​ធ្វើការ​អប់រំ​ណែនាំ​រួច​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀងៗ​ខ្លួន​វិញ​។​

​ទន្ទឹម​នោះ​ដែរ​គេ​ក៏​សង្កេត​ឃើញ​ប្រជាជន​ថៃ​ ក៏​មាន​បំណង​លួច​ឆ្លង​ដែន​មក​ធ្វើការ​នៅ​កម្ពុជា​ ហើយ​ក៏​ត្រូវ​ថៃ​ ក៏​ដូច​ជា​សមត្ថកិច្ច​កម្ពុជា​បាន​ទប់ស្កាត់​ ការ​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ក្នុង​ដំណាក់កាល​នៃ​ប្រទេស​ទាំង​០២​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ លេខ​៨១៥​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ បាន​ទទួល​ព័ត៌មាន​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ បន្ទាប់​ក៏​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​សមត្ថកិច្ច​ថៃ​ដើម្បី​សហការ​ជួយ​ទប់ស្កាត់​ ។​ លុះ​នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​នា​ថ្ងៃ​ដដែល​ ទាហាន​ឈុត​ខ្មៅ​ថៃ​ អនុ​សេនា​ធំ​លេខ​១៣.០២​ បាន​ទប់ស្កាត់​ឃាត់​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ ស្រី​ ចំនួន​២០​នាក់​ នៅ​ចំណុច​ភូមិ​ប៉ាយ​ខៀវ​ ឃុំ​ផា​ន​ស៊ឹ​ក​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ។​ បន្ទាប់​មក​ប្រជាពលរដ្ឋ​ទាំងនោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តម្រួត​នៃ​អធិការដ្ឋាន​ក្លង​ណាំ​សៃ​ ស្រុ​អារ​ញ្ញា​ ដើម្បី​មាន​វិធានការ​បន្ត​ ។​

​ ​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ បាន​បញ្ជាក់​ថា​៖​បើ​តាម​ការ​សាកសួរ​ទៅ​សមត្ថកិច្ច​ថៃ​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២០​នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ម​កម្ពុជា​ តាម​ច្រក​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​វិញ​ហើយ​៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions