Tundraមួយគ្រឿងបើកលឿនដូចហោះស្រាប់តែមកបុករះទីតាំងលក់គោដុតមួយកន្លែងបណ្តាលអោយមនុស្សប្រុសស្រីចំនួន៦នាក់បានស្លា..ប់និងរបួស

216

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយដោយរថយន្តម៉ាកធុនត្រាបានបើកបុករះទីតាំងលក់គោដុតមួយកន្លែងនិងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនទីតាំង បណ្ដាលឲ្យមនុស្ស៣ នាក់បានស្លាប់ភ្លាមៗ និងមនុស្ស ៣ នាក់ទៀតត្រូវបានសង្គ្រោះបន្ទាន់ រួមទាំងរងការខូចខាតនូវមធ្យោបាយម៉ូតូ រឺម៉ក និងរថយន្ត រួមទាំងសម្ភារៈជាច្រើនទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ ក្បែររោងចក្រកាណាឌីយ៉ា​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ វេលាម៉ោង​ ១០:៤០នាទីយប់​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១​។

 បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តស៊េរីទំនើបបមួយគ្រឿងម៉ាក​ធុនត្រា​ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AG-7060 បើកបរដោយបុរសម្នាក់ឈ្មោះ ហៃ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង រួមដំណើរជាមួយបុរសម្នាក់ទៀតបានបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ស្រាប់តែរេចង្កូតមកបុករះ​នៅទីតាំង​កន្លែងលក់គោដុត​ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ​ និងមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ទៀត​ មិនទាន់ដឹងថាអាចសង្រ្គោះជីវិតបានឫមួយយ៉ាងទេ​ ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរមានទាំងអ្នកធ្លាយពោះវៀនចេញក្រៅពោះថែមទៀត​ដែលកំពុងតែសង្រ្គោះបន្ទាន់​នៅឯមន្ទីរពេទ្យ។ 

រថយន្ត ម៉ាកធុនត្រានេះបានទាំងបុករះផ្ទះប្រជាពលរដ្ឋខូចខាតឣស់ជាច្រើនខ្នងរួចរថយន្តដាច់កាឡេទើបទៅមុខលែងរួច ។ ក្រោយពីបុករះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន 3 នាក់ក៏ត្រូវប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងម្នាក់ដោយអ្នកខ្លះយកដុំឥដ្ឋការ៉ាឡាគប់ហើយឣ្នកខ្លះទៀតយកទៅជើងឆ័ត្រយកទៅកប់ចូលក្នុងឡានបណ្ដាលឱ្យបែកកញ្ចក់ឡានខ្ទេចខ្ទីធ្លាក់រាយប៉ាយពេញផ្លូវក្រោមតំណក់ភ្លៀង។

យោងតាមរបាយការណ៍ចុងក្រោយពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះសរុប៦នាក់ ប្រុស២នាក់ ស្រី៤នាក់ :

 ⁃ ស្លាប់នៅកន្លែងចំនួន៣នាក់ (ស្រី) ភ្លាមៗយើងមិនអាចស្គាល់អត្តសញ្ញាណ នៅឡើយ

 ⁃ ជនរងរបួស៣នាក់ ប្រុស២នាក់ ស្រី១នាក់ ទី១ ពេជ្រ ស្រីងួន ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រងរបួសស្រាល ។ទី២ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខ រងរបួសស្រាល ។ ទី៣ ឈ្មោះ និត នឿន ភេទប្រុស អាយុ៤២ឆ្នាំរងរបួសធ្ងន់ ។ 

បើតាមលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ចំពោះម្ចាស់រថយន្តនឹងរថយន្ដគឺត្រូវបានឃាត់យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

Turbo tech solutions