ដោយសារប្រពន្ធប្រចណ្ឌ ជនសង្ស័យជាប្តី​បាន​រាយ​បង្កប់​ខ្សែភ្លើង​ ក្រោម​ខោអាវ​នៅ​លើ​រនាប​​ផ្ទះ​ បណ្តាល​ឲ្យ​ឆក់​ប្រពន្ធ​ស្លាប់

578

​បាត់ដំបង​ ៖​ ស្ត្រី​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ បន្ទាប់​ពី​ប្តី​បាន​ រាយ​បង្កប់​ខ្សែភ្លើង​ ក្រោម​ខោអាវ​នៅ​លើ​រនាប​បន្ទះ​ផ្ទះ​បណ្តាល​ឲ្យ​ឆក់ស្លាប់​ កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​វេលា​វេលា​ម៉ោង​ ១៤​និង​០០​នាទី​រសៀល​ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ ច័ន្ទ​រចនា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​

​ជនសង្ស័យ​ ឈ្មោះ​ ពេជ្រ​ ធា​រ៉េ​ត​ ហៅ​ស្នា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ត្រូវជា​ប្តី​ ។​

មូលហេតុ​ នាំអោយមានករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ព្រោះរឿងភ្លើង​ប្រចណ្ឌ​ប្រពន្ធ​​ ​ធ្វើអោយជនសង្ស័យជាប្តីបានធ្វើ​សកម្មភាព​រាយ​បង្កប់​ខ្សែភ្លើង​នៅ​ក្រោម​ខោអាវ​នៅ​លើ​រនាប​បន្ទះ​ផ្ទះ​ ដែល​បណ្តាល​ឲ្យ​ឆក់​ទៅ​លើ​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង​។​

​បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

Turbo tech solutions
HQP